Microsoft បញ្ចេញកំណែអាប់ដែត Node.js Tools for Visual Studio សេរ៉ី ​1.2 បន្ថែមសមត្ថភាពច្រើនផ្នែក

Add a review

Descriptions

Microsoft បានបញ្ចេញ Stable Release សេរ៉ី 1.2 សម្រាប់ Node.js Tools for Visual Studio 2015 (NTVS) ជួយកែតម្រូវបញ្ហានិងបន្ថែមសមត្ថភាពច្រើនផ្នែក

Node.js Tools ជាឧបករណ៍សម្រាប់បង្កើតកម្មវិធីដោយប្រើប្រាស់ Node.js នៅក្នុង Visual Studio ជាពិសេសមានសមត្ថភាពជាច្រើនផ្នែកទាំងការដាក់ការ Built-in Project Templates មកជាមួយ មានឧបករណ៍ក្នុងការធ្វើ Debugging, Profilling និង Unit Testing មកអោយផងដែរ គាំទ្រការធ្វើ Intelligent Code Completion ក្រៅពីនេះនៅមានការគាំទ្រការធ្វើការរួមជាមួយ Third-party Tools ផ្សេងៗទៀតផងដែរដូចជា Deploy ទៅកាន់ Cloud ដោយផ្ទាល់

សម្រាប់លក្ខណះពិសេសដែលបន្ថែមមកក្នុងសេរ៉ី 1.2 មានដូចខាងក្រោម


  • បន្ថែមប្រសិទ្ធិភាពដល់ IntelliSense ក្នុងការពិនិត្យ Syntax របស់កូដដោយស្វ័យប្រវត្តិដោយមានការកែតម្រូវការធ្វើការអោយកាន់តែមានប្រសិទ្ធិភាពគាំទ្រ Framework ជាច្រើនដូចជា Commander, Express, jQuery และ Knockout
  • កែតម្រូវប្រសិទ្ធិភាពរបស់ Debugging Tools ដោយកែតម្រូវបញ្ហាដែលអ្នកប្រើប្រាស់ធ្វើរបាយការណ៍ចូលមកមានចំនួនច្រើន រួមដល់កែតម្រូវបញ្ហា Breakpoint ដែលមិនដំណើរការក្នុងសេរ៉ីមុន
  • បន្ថែមប្រសិទ្ធិភាពការធ្វើការគ្រប់ប្រព័ន្ធ កែបញ្ហាការ Crash របស់កម្មវិធីដែលកើតឡើងជាញឹកញាប់ដូចជា Out-of-memory Crash
  • កែឆ្នៃ Unit Testing ដោយការបន្ថែម Test Framework លក្ខណះ TAP Producing ចូលមកដោយមុននេះនឹងមាន Mocha អោយប្រើប្រាស់

សម្រាប់ Node.js Tools for Visual Studio នោះជាគម្រោងការ Open Source ដែលអាចដំឡើងប្រើប្រាស់បានដោយឥតគិតថ្លៃដោយមាការប្រើប្រាស់រួមជាមួយ Visual Studio Community Edition និង Visual Studio Express for Web

ប្រភព៖ https://blogs.msdn.microsoft.com/visualstudio/2016/07/28/node-js-tools-1-2-visual-studio-2015/

Similar Products

497230797559580908

Add a review