Google បញ្ចេញ Patch បិទកំហុសឆ្គងរាប់រយក្នុង Android ក្នុងកំណែថ្មីចុងក្រោយបំផុត

Add a review

Descriptions

Patch ថ្មីបំផុតរបស់ Android ដែលទើបចេញមកក្នុងថ្ងៃពុធកន្លងមកនេះ Google បានបិទកំហុសឆ្គងជាង 100 កំហុសឆ្គង ទាំងកំហុសឆ្គងរបស់ Google ផងនិងកំហុសឆ្គងនៅក្នុងឈីបសិតពីអ្នកផលិតផ្សេងៗ រួមគ្នាហើយជាការពិតណាស់ថាកំហុសឆ្គងក្នុងប្រព័ន្ធ Mediaserver ដែលមានមកជាបន្តបន្ទាប់របស់ Android ក៏ត្រូវបានបិទនៅក្នុង Patch ផងដែរ
កំហុសឆ្គង Mediaserver នេះមានមកជាមួយគ្នាដល់ទៅ 16 កំហុសឆ្គងដែលជាកំហុសឆ្គងដែលខ្លាំងបំផុតដែលមានដល់ទៅ 7 កំហុសឆ្គងដែលធ្វើអ្នកវាយឡុកអាចលើកកំពស់សិទ្ធិរបស់ខ្លួនក្នុងការវាយឡុកបាន ក្រៅពីនេះក៏នៅមានការបិទកំហុសឆ្គងក្នុង OpenSSL និង BoringSSL ផងដែរ

ទាំងនេះក្នុងការបញ្ចេញ Patch លើកនេះបែងជា 2 ផ្នែកដោយ Patch មុនដំបូងនោះនឹងធ្វើអោយមានផលប៉ះពាល់ដល់ឧបករណ៍ Android ទាំងអស់រួមមាន 32 កំហុសឆ្គង ហើយមួយផ្នែកទៀតមានផលចំពោះឧបករណ៍ដែលប្រើប្រាស់ឈីបសិតដែលមានកំហុសឆ្គងតែប៉ុណ្ណោះទៀត 75 កំហុសឆ្គង ដែលមានកំហុសឆ្គងដែលខ្លាំងកម្រិតខ្ពស់និងកំហុសឆ្គងខ្ពស់បំផុតផ្សំនៅជាមួយគ្នាជាច្រើន

សម្រាប់ម៉ាស៊ីន Android ក្នុង Nexus មាន Patch បានចេញមកហើយ ផ្នែក Android ដែលនៅសល់និងបានទទួល Patch ក្រោយពីមានការបង្ហាញ Patch ក្នុងគម្រោង Android Open Source Project (AOSP) នាពេលមិនលើស 48 ម៉ោងពីពេលដែលបានប្រកាស

ប្រភព៖ http://www.networkworld.com/article/3091916/google-fixes-over-100-flaws-in-android-many-in-chipset-drivers.html

Similar Products

449892230307330382

Add a review