Descriptions
យើងអាចនឹងបានឃើញស្មាតហ្វូន Nexus ខ្លះៗ ហើយ Nexus សេរ៉ីក្រោយបន្តទៅទៀតក៏អាចមានលេចធ្លោចេញមកខ្លះៗ ហើយ ប៉ុន្តែសម្រាប់នាឡិកាស្មាតហ្វោត Android Wear ក្នុងត្រកូល Nexus នៅមិនទាន់មានទេថ្មីៗនេះអ្នកយកសារព័ត៌មាន Android Police បានទទួលរបាយការណ៍ពីប្រភពដែលអាចជឿជាក់បានថាពេលនេះ Google កំពុងបង្កើតនាឡិកាស្មាតហ្វោត Android Wear 2 សេរ៉ី ដែលអាចទៅបានដែលនឹងមកនៅក្នុងត្រកូល Nexus ហើយអាចបញ្ចេញក្រោយពីស្មាតហ្វូន Nexus ក្រោយបានដាក់លក់មិនយូរ
អាចថា 2 សេរ៉ីនេះនឹងប្រើឈ្មោះថា Angelfish និង Swordfish ដែល Angelfish នឹងជាសេរ៉ីដែលល្អទាំង 2 មានអេក្រង់ដែលជាលក្ខណះមូល
សម្រាប់ Angelfish នោះរូបរាងអាចនឹងមានលក្ខណះស្រដៀងនឹង Moto 360 និង LG’s Urbane 2nd Edition LTE តែមិនដូចគ្នាទាំងអស់តែមានកម្រាស់ដល់ទៅ 14 មីលីម៉ែត្រចំណុចកណ្ដាល 43.5 មីលីម៉ែត្រ រីឯពណ៌នឹងហៅថាពណ៌ទីតាញ៉ូមដែលមកជាមួយនឹងលក្ខណះពិសេស LTE, GPS, ដែលស្ទង់អត្រាកាធ្វើចលនារបស់បេះដូងនិងផ្សេងៗទៀតផង ធ្វើអោយអាចប្រើប្រាស់លក្ខណះ Standalone បាន
រីឯ Swordfish នោះមើលទៅមានភាពស្រដៀងនឹង Pebble Time Round ហើយការឌីហ្សាញក៏ស្រដៀងនឹង Apple Watch ដែលសេរ៉ីនេះមានភាពខុសប្លែកពីសេរ៉ីមុនហើយលក្ខណះពិសេសផ្សេងៗ នោះសេរ៉ីនេះមិនមានដែលមានកម្រាស់ត្រឹមតែ 10.6 មីលីម៉ែត្រតែប៉ុណ្ណោះផ្នែកខាងមុខមានចំណុចកណ្ដាល 42 មីលីម៉ែត្រនិងសេរ៉ី Swordfish នេះនឹងជាសេរ៉ីតែមួយពី 2 សេរ៉ីដែលគាំទ្រការផ្លាស់ប្ដូរខ្សែរ MODE របស់ Google
ហើយលក្ខណះពិសេសដែលអាចជាលក្ខណះពិសេសរបស់នាឡិកា 2 នេះក៏អាចជាការសមាហរណកម្មលក្ខណះពិសេស Google Assistant ចូលទៅផងដែរ
Add a review