ប្រើហែកឃឺយូរពេក រដ្ឋាភិបាលសហរដ្ឋ។ ត្រៀមបង្កើតប្រព័ន្ធវាយឡុកស្វ័យប្រវត្តិ

Add a review

Descriptions

DARPA  ក្រុមការងារវិភាគបច្ចេកវិទ្យារបស់សហរដ្ឋបានចេញមកបង្ហាញថាការប្រើប្រាស់អ្នកជំនាញផ្នែកសុវត្ថិភាព (ឬ White Hat)ស្វែងរកកំហុសឆ្គងរបសប្រព័ន្ធកុំព្យូទ័រហើយចេញកំណែនោះជាការធ្វើពេលវេលាយូរពេក DARPA ត្រូវការឃើញអ្វីដែលលឿន អស្ចារ្យ ហើយស្វ័យប្រវត្តិជាងនេះ
កែតម្រូវសោហ្វវាសម្រាប់វាយឡុកនិងការពារក្នុងកម្មវិធី DEF CON
DARPA  បានចេញមកប្រកាសលំអិតទាក់ទងនឹងគម្រោង Cyber Grand Challenge ដែលជាការប្រកួតប្រជែងហែកឃឺនិងការពារប្រព័ន្ធកុំព្យូទ័រដែលនឹងកើតឡើងក្នុងការប្រជុំ DEF CON នៅឡា​ស​វេ​ហ្គាក្នុងខែក្រោយនេះ​ បានប្រាប់ថា DARPA  បានត្រៀមប្រព័ន្ធកុំព្យូទ័រនិងសោហ្វវាដែលមានគុណភាពខ្ពស់ដល់ក្រុមដែលចូលរួមទាំងអស់ 7 ក្រុមដោយក្រុមដែលឈ្នះគឺក្រុមដែលអាចកែតម្រូវសោហ្វវារបស់ខ្លួនអោយចាប់កំហុសឆ្គងនិងចោះទម្លុះសោហ្វវាភាគីម្ខាងទៀតបានដោយខ្លួនឯងទៅជាមួយផងដែរ

ក្រុមនីមួយៗ ដែលចូលរួមការប្រកួតប្រជែងនឹងទទួលបានប្រាក់ $750,000 ដុល្លារនិងអាចប្រើកុំព្យូទ័រដែលមានប្រសិទ្ធិភាពខ្ពស់កម្រិត 1,000 Processors ហើយមានអង្គចងចាំដល់ទៅ 16 Terabytes បាន ជាលក្ខខណ្ឌក្នុងការប្រកួតប្រជែងគឺអ្នកដែលចូលរួមប្រកួតត្រូវតែអង្គុយនៅស្ងៀមៗ ទុកអោយសោហ្វវាដែលបានកែតម្រូវមកនោះធ្វើការវាយឡុកដោយខ្លួនឯងនិងធ្វើការការពារអ្នកដែលទទួលបានជ័យលាភីនិងទទួលបានប្រាក់រង្វាន់ខ្ពស់បំផុត $2,000,000 ហើយមានសិទ្ធិចូលរួមប្រកួតប្រជែងជាមួយនឹងមនុស្សក្នុងកម្មវិធី Capture-the-Flag ប្រចាំឆ្នាំរបស់
DEF CON

យ៉ាងណាក៏ដោយ DARPA  មិនបានរំពឹងទុកថាប្រព័ន្ធវាយឡុកនេះនឹងធ្វើការបានល្អដូចមនុស្ស ហើយគ្មានភាពចាំបាច់ដែលសោហ្វវាអាចធ្វើការបានស្មើមនុស្សបានគ្រាន់តែត្រូវការអោយប្រព័ន្ធអាចស្វែងរកកំហុសឆ្គងរបស់ខ្លួននិងស្វែងរកបានលឿនក៏គ្រប់គ្រាន់ហើយ

ប្រភព៖ https://www.techtalkthai.com/darpa-to-create-autonomous-hacker/

Similar Products

6168755384325721629

Add a review