Descriptions
ខែនេះជាខែដែល Nokia មានកំណត់ការដាក់លក់ឧបករណ៍ Intelligent Management Platform for All Connected Things ឬដែលហៅកាត់ថា Impact ដែលជា Platform ព្រមទាំង Smart Home Gateway សម្រាប់ធ្វើតួនាទីក្នុងការគ្រប់គ្រងឧបករណ៍ Internet of Things (IoT) Device ផ្សេងៗ បានដល់ទៅ 80,000 ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងក្រុមហ៊ុន
ឧបករណ៍ Smart Home Gateway ក្នុង Impact មកជាមួយនឹងសមត្ថភាពក្នុងការធ្វើជា Fiber Modem, Router, Dual-band Gigabit Wireless Access Point ព្រមទាំងអាចបញ្ចេញសេវា Zigbee និង Wave បានយ៉ាងគ្រប់គ្រាន់សម្រាប់ធ្វើតួនាទីជា IoT Gateway យ៉ាងពេញលេញ ដោយ Nokia សង្ឃឹមឲ្យពួក Operator ជាអ្នកលក់ផលិតផលទាំងនេះ
មិនគ្រាន់តែការប្រើប្រាស់តាមផ្ទះតែប៉ុណ្ណោះ Nokia ត្រូវការឲ្យតាមក្រុមហ៊ុននឹងកិច្ចការរដ្ឋយក Platform Impact នេះទៅប្រើប្រាស់គ្រប់គ្រងឧបករណ៍ IoT នៅក្នុងអង្គភាពរបស់ខ្លួនដូចគ្នា ដោយការចាត់ការឧបករណ៍ IoT និងការវិភាគទិន្នន័យផ្សេងៗ នោះអាចធ្វើបាននៅក្នុង Cloud របស់ Nokia ភ្លាមៗ ដែល Nokia ក៏បានបើកឲ្យអង្គភាពបានប្រើដូចគ្នាផងដែរ
Add a review