Microsoft ចេញ Patch 16 អាប់ដែត បិទប្រហោងដែលមានភាពធ្ងន់ធ្ងរបំផុត 5 បញ្ហា មានផលប៉ះពាល់ជាច្រើនផលិតផល
Descriptions
Microsoft បានចេញ Patch បិទប្រហោងប្រចាំខែមិថុនា 2016 ចេញមកហើយ ដោយនៅក្នុង Patch 16 បញ្ជីនោះជា Patch សម្រាប់បិទប្រហោងដែលមានភាពធ្ងន់ធ្ងរខ្ពស់បំផុតជាមួយគ្នានោះដែរមាន 5 ប្រហោងដែលនាំទៅកាន់ការវាយឡុកជាលក្ខណះ Remote Code Execution បាន
5 ប្រហោងដែលមានភាពធ្ងន់ធ្ងរនេះបានប្រាកដនៅលើ Microsoft Internet Explorer, Microsoft Edge, JScript/VBScript, Microsoft Office និង Microsoft Windows DNS Server នៅក្នុងខណៈពេលដែល Patch ដែលនៅសល់ក៏មានការអាប់ដែតដែលមានភាពសំខាន់តាមកម្រិតខ្ពស់សម្រាប់អង្គភាពជាច្រើនសេវាកម្មដែលក្រុមអង្គភាពចូលចិត្តប្រើប្រាស់មិនថា Microsoft Active Directory, Microsoft Exchange Server, Windows SMB Server, Group Policy និងផ្សេងៗ ទៀត
អ្នកដែលត្រូវការពិនិត្យអាប់ដែតលើកនេះអាចចូលទៅពិនិត្យបាននៅ https://technet.microsoft.com/en-us/security/bulletins.aspx
Add a review