Intel បញ្ចេញ Intel Xeon Phi ដែលជាត្រកូលថ្មី “Knights Landing” ឆ្លើយតបនឹងតម្រូវការក្នុងការប្រើប្រាស់ HPC និង AI ជាពិសេស

Add a review

Descriptions

ក្នុងកម្មវិធី Supercomputing Conference ដែលកើតឡើងនៅក្នុងទីក្រុង ហ្វ្រែងហ្វើត  ប្រទេសអាល្លឺម៉ង់ Intel  បានធ្វើការប្រកាសបញ្ចេញ Intel Xeon Phi ថ្មីក្នុង Codename ថា “Knights Landing” ដែលមកជាមួយនឹងប្រព័ន្ធ​ដំណើរការខ្ពស់បំផុត 72 Core ក្នុងខ្លួន ដែលផ្ដល់ល្បឿនលឿនជាងសេរ៉ីមុនៗ​ ដល់ទៅ 3 ដង ដើម្បីឆើ្លយតបទៅនឹងតម្រូវការការងារ​ High Performance Computing និង AI ជាពិសេស
ក្នុងកម្មវិធី Supercomputing Conference ដែលកើតឡើងនៅក្នុងទីក្រុង ហ្វ្រែងហ្វើត  ប្រទេសអាល្លឺម៉ង់ Intel  បានធ្វើការប្រកាសបញ្ចេញ Intel Xeon Phi ថ្មីក្នុង Codename ថា “Knights Landing” ដែលមកជាមួយនឹងប្រព័ន្ធ​ដំណើរការខ្ពស់បំផុត 72 Core ក្នុងខ្លួន ដែលផ្ដល់ល្បឿនលឿនជាងសេរ៉ីមុនៗ​ ដល់ទៅ 3 ដង ដើម្បីឆើ្លយតបទៅនឹងតម្រូវការការងារ​ igh Perfomance Computing និង AI ជាពិសេស

Knights Landing ផលិតដោយស្ថាបត្យកម្ម ទំហំ 14 ណាណូម៉ែត្រដែលជាខ្នាតតែមួយជាមួយនឹង CPU ត្រកូល Broadwell Xeon E5 និង​ E7 ដែលទើបតែបញ្ចេញបានមកមិនយូរមកនេះមានត្រង់ស៊ីស្ទ័រនៅក្នុងនោះជាង 8 ពាន់លានដែលជាបន្ទះឈីបដែលធំបំផុតដែល Intel ធ្លាប់ផលិតចេញមក
នឹងផលិតចេញមកជាមួយគ្នា 4 សេរ៉ី គឺ Xeon Phi 7210, 7230, 7250 និង 7290  ដែលជាសេរ៉ីធំបំផុតគឺ Xeon Phi 7290 មានប្រព័ន្ធ​ដំណើរការនៅខាងក្នុងចំនួន 72 Core ដែលធ្វើការក្នុងល្បឿន  1.5 GHz  ដែលក្នុង Core  នីមួយៗ នឹងមកជាមួយ Intel Advanced Vector Extensions (AVX-512) ដែលជួយក្នុងប្រព័ន្ធដំណើរការលក្ខណះជា Parallel ជាពិសេស មានមេ​ម៉ូ​រី​លក្ខណះ DDR4 ទំហំ 384 GB ក្នុងខ្លួន ផ្ដល់ល្បឿនក្នុងប្រព័ន្ធដំណើរការជាលក្ខណះ Double Precision ខ្ពស់បំផុតដល់ទៅ 3.46 teraFLOPS 

ត្រកូលថ្មីនឹងដាក់លក់នៅក្នុងត្រីមាសទី 3 ឆ្នាំនេះ ដែលអាចធ្វើការបានទាំង Windows  និង Linux ដោយមានអ្នកផលិតកម្មវិធីដល់ទៅ 30 បញ្ជីដែលធ្វើការបង្កើតកូដអោយគាំទ្រឈីប Knights Landing ហើយ ហើយនិងមានអ្នកផលិតផ្សេងៗទៀតចាប់ផ្ដើមប្ដូរកូដរបស់ខ្លួនអោយគាំទ្រជាមួយនឹងឈីបថ្មីនេះជាបន្តបន្ទាប់ ដោយ Intel រំពឹងទុកថានឹងអាចលក់ Xeon Phi បានជាង 1 សែន ក្នុងឆ្នាំនេះ

Similar Products

7111499561419469895

Add a review