Descriptions
IBM ត្រៀមបង្ហាញក្រុមផលិតផល Server ដែលបានព្រៀងទុកតាមលក្ខណះរបស់គម្រោង OpenCompute ដែលប្រើប្រព័ន្ធដំណើរការស្ថាបត្យកម្ម IBM Power ដើម្បីឆ្លើយតបនៃ Data Center ដែលមានខ្នាតធំ ដើម្បីជាជម្រើសថ្មីៗ ក្រៅពីការប្រើ CPU ត្រកូល x86 ហើយជាជម្រើសដល់អតិថិជនអង្គភាពដែលត្រូវការប្រើប្រព័ន្ធ Integrated Systems ដូចជា IBM PurePower ផងដែរ
OpenCompute នេះជាគម្រោង Open Source ដែលបើកបង្ហាញទិសដៅការការរចនា Hardware សម្រាប់ Data Center ខ្នាតធំដែលមាន Facebook ជាអ្នកចាប់ផ្ដើមគំនិតនិងមាន Google ជាសមាជិកដោយបច្ចុប្បន្ន IBM នៅមិនទាន់បានចេញមកបញ្ហាញថានឹងនាំយកការរចនាបែបណាមកប្រើប្រាស់ខ្លះទេ ប៉ុន្តែបច្ចុប្បន្នទាំង Google និង Rackspace បានចាប់ផ្ដើមធ្វើការរចនាបែប Zaius Server ដោយតំឡើង CPU IBM Power9 ចូលទៅ ហើយត្រៀមបញ្ជូនទិន្នន័យការរចនានេះចូលទៅក្នុងគម្រោង OpenCompute
ទាំងនេះបច្ចុប្បន្នទីផ្សារអង្គភាព ដោយពិសេសអង្គភាពទាក់ទងនឹងប្រាក់ដែលជាអតិថិជនរបស់ IBM Power ក៏ចាប់ផ្ដើមស្វែងរក Server ពី OpenCompute ហើយ នេះជាឱកាសដែលល្អសម្រាប់ IBM ដែលនឹងចូលមកធ្វើទីផ្សារ
Add a review