IBM បញ្ចេញគម្រោងវាយឡុកទីផ្សារ Data Center CPU ឈ្មោះ Power9 នឹងមានផ្នែកបែងជា 2 គោលក្នុងឆ្នាំ 2020

Add a review

Descriptions

IBM  បានត្រៀមចូលក្នុងសង្គ្រាម CPU  សម្រាប់ការងារផ្នែកប្រព័ន្ធ​ដំណើរការក្នុង Data Center ដែលកំពុងក្តៅគគុកជាមួយនឹងគូប្រកួតប្រជែងដូចស្ថាបត្យកម្ម x86 និង​ ARM ដោយការយក CPU  ស្ថាបត្យកម្ម Power របស់ IBM ចូលរួមផងដែរដោយមានគោលដៅរឹងក្នុងទីផ្សាររបស់ Mainframe និង Server ថាមពលនៃប្រព័ន្ធដំណើរការ រួមទៅដល់ការយក CPU Power មកធ្វើទីផ្សារកណ្ដាលផងដែរខ្លះៗ​ ហើយក្នុងឆ្នាំកន្លងមក
បច្ចុប្បន្ននេះមានអ្នកគ្រងទីផ្សារនោះគឺ Intel ដោយបានផ្នែកនៃការបែងចែកច្រើនជាង 90% ពេញពិភពលោក តែ IBM កំពុងនឹងត្រៀមបញ្ចេញ  IBM Power9 ក្នុងឆ្នាំក្រោយព្រមទាំងមានគម្រោងបើក Open Source បច្ចេកវិទ្យា CPU  ហើយ Server  យ៉ាង  OpenPower មាននៅក្នុងនោះផងដែរ ធ្វើអោយ IBM សម្ព័នមិត្តដែលគួអោយចាប់អារម្មណ៍ដូចជា Google, Rackspace, Open Compute និងផ្សេងៗ បន្ថែមច្រើនទៀតក្នុងអំឡុងនេះដែរគម្រោង Super Computer ល្បឿនកម្រិតខ្ពស់ 200 Petaflops យ៉ាង Summit ដែលនឹងបញ្ចេញនៅក្នុងឆ្នាំ 2018  នោះក៏មានគម្រោងនឹងប្រើប្រាស់ CPU Power9 ដូចគ្នាហើយធ្វើអោយ IBM Power9 ក្លាយទៅជាផ្នែកមួយនៃថាមពលដ៏សំខាន់របស់ប្រព័ន្ធ Supercomputer  នាពេលអនាគត

ក្រៅពីនេះ IBM នៅមានការជំរុញបង្កើតការលូតលាស់ក្នុងទីផ្សារក្នុងប្រទេសចិនដែលកំពុងសម្លឹងរកមើល CPU  ស្ថាបត្យកម្មជម្រើសផ្សេងៗក្រៅពី x86  មកប្រើប្រាស់ ដូច្នោះ IBM Power ហើយនិង ARM ក៏ត្រូវតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងទីផ្សារនេះដោយ IBM  បានសង្កត់ធ្ងន់ទៅខាង CPU  ដែលមានតម្លៃខ្ពស់ជាង 6,000 ដុល្លារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារដែល IBM មានជំនាញគោល

IBM Power9 មានចំនួន Core  ទាំងអស់រួមគ្នាដល់ទៅ 24 Core ហើយមានតួនាទីសំខាន់ក្នុងការជួយអោយ FPGA និង GPU  អាចធ្វើការដំណើរការបានយ៉ាងពេញប្រសិទ្ធិភាពថែមទាំង IBM Power9 គាំទ្របច្ចេកវិទ្យាយ៉ាង NVLink ដែលខាង Intel  នៅមិនទាន់អាចប្រើការបាន ហើយធ្វើអោយការទាក់ទងគ្នារវាងប្រព័ន្ធផ្សេងៗ ក្នុង Server មានល្បឿនខ្ពស់ជាង PCI-E 3.0 យ៉ាងខ្លាំង

Similar Products

106980921075715044

Add a review