IBM ប្រកាសបញ្ចេញ Cloud ពិសេសសម្រាប់ Data Scientist ប្រើប្រាស់ Apache Spark គោល

Add a review

Descriptions

IBM បានប្រកាសបញ្ចេញ   Cloud-based Development Environment  សម្រាប់ការធ្វើ  Data Analytics ក្នុងកម្រិត  Near Real-time សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ ​Data Scientist ដោយពិសេសដើម្បីពួកអ្នក  Data Scientist ហើយនិង  Developer ធ្វើការរួមជាមួយគ្នាបានក្នុងការវិភាគទិន្នន័យផ្សេងៗ បានកាន់តែងាយស្រួលឡើង ដោយប្រព័ន្ធនេះនឹងក្លាយទៅជាផ្នែកមួយនៃ IBM Cloud Bluemix Platform នៅក្នុងឈ្មោះថា IBM Data Science Experience
មុននេះ  បានបណ្ដាក់ទុនដើម្បីរួមជំរុញគម្រោង Apache Spark ទៅដល់ 300 លានដុល្លារ ដល់ Apache Spark ដើម្បីក្លាយទៅជា  Analytics Operating Systems ហើយនៅពេលនេះ IBM ក៏បានបង្កើត Data Science Experience ឡើងមកពីការរួបរួម Data Set, Open Source Tool   និង Workspace  សម្រាប់ការធ្វើការរួមគ្នាចូលជាមួយគ្នាដើម្បីជំរុញឲ្យ​ Apache Spark នោះត្រូវបានយកទៅប្រើប្រាស់ជាច្រើនជាពិសេសនៅក្នុងក្រុមអ្នកប្រើភាសា R ដែលមានជាង 2 លានអ្នកក្នុងពិភពលោកឆ្លងកាត់តាម SparkR, SparkSQL និង SparkML

ក្រៅពីនេះការចូលទៅមានតួនាទីក្នុងការជំរុញ Apache Spark ហើយ IBM ក៏នៅមានតួនាទីក្នុងការចូលទៅជួយគាំទ្រអង្គភាពផ្សេងៗដែលទាក់ទងនឹង Data Science ជាច្រើនមិនថា Galvanize, H2O.ai, LightBend, RStudio រួមទៅដល់គម្រោង  Open Source ផ្សេងៗ ដូចជា Apache Toree, EclairJS, Apache Quarks, Apache Mesos, Apache Tachyon/Alluxio ហើយនិងផ្សេងៗជាច្រើនទៀត


ទាំងនេះផលិតផលគោលរបស់ IBM ដូចជា IBM Watson, IBM Commerce, IBM Analytics, IBM Systems  និង BM Cloud ក៏មានការប្រើប្រាស់  Apache Spark ដូចគ្នាផងដែរ

Similar Products

6695602893711015036

Add a review