អ្នកជំនាញផ្នែក AI ពី Google បានបង្ហាញ Debug ប្រព័ន្ធ Machine Learning ដែលមានបញ្ហាប្រឈមមុខជាច្រើន

Add a review

Descriptions

     ពីមុនការបង្កើត Software ជាប្រព័ន្ធដែលធ្វើការក្នុងលក្ខណះជា Logic ជាគោល ហើយអាចបង្កើតប្រព័ន្ធ Test ដើម្បីមកបញ្ជាក់ភាពត្រឹមត្រូវក្នុងការប្រើប្រាស់ software បានព្រោះជាការបង្កើត software ដែលយើងបានដឹងនៃលិទ្ធផលហើយថាយើងត្រូវការវា ហើយមានឧបករណ៍ផ្សេងៗសម្រាប់ជួយក្នុងការបង្កើតវាផងដែរ

     អ្វីដែលផ្ទុយពីគ្នា ប្រព័ន្ទ Machine Learning នោះមានភាពជា Black Box ខ្ពស់ជាងព្រោះការអភិវឌ្ឍប្រព័ន្ធ Machine Learning ដើម្បីបង្កើតប្រព័ន្ធឬសមីការសម្រាប់ការវិភាគភាពប្រហែលរបស់ទិន្នន័យមួយកន្លែងទៀត ធ្វើឲ្យការពិនិត្យភាពត្រឹមត្រូវនៃការធ្វើការលក្ខណះដើមៗ ដែលមិនអាចប្រើការបាននោះទេ

      ក្រៅពីនេះមានបញ្ហាជាច្រើន ដែល  Machine Learning ព្យាយាមកែតម្រូវនោះគឺ ជាបញ្ហាដែលមនុស្សក៏មិនអាចផ្ដល់ចម្លើយឲ្យបានត្រង់គ្នាផងដែរ ដូចជាប្រព័ន្ធសម្រាប់ការវិភាគពណ៌របស់សម្លៀកបំពាក់ យើងធ្លាប់ឃើញបញ្ហានេះមកហើយដូចនៅក្នុងឧទាហរណ៏ខាងក្រោម http://www.cbsnews.com/news/blue-black-white-gold-dress-color-debate-goes-viral/ ឬពេលខ្លះមនុស្សក៏មិនអាចដឹងបញ្ហាមួយចំនួនខ្លះៗដូចគ្នាដែរ ដូច្នោះបញ្ហាទាំងអស់នេះការពិនិត្យថា  Machine Learning ធ្វើការបានមិនត្រឹមត្រូវឬក៏អត់នោះក្លាយជាបញ្ហាដែលពិបាកបំផុត
ហើយក្នុងការបង្កើតប្រព័ន្ធ  Machine Learning ណាខ្លះឡើងមក ការកើតបញ្ហា  Bug ឡើងមកតែមួយកន្លែងក៏មានផលប៉ះពាល់ដល់ការវិភាគទិន្នន័យទាំងអស់នាពេលដែលកំពុងកែតម្រូវ  Software គ្រាន់តែមួយកន្លែង ក៏មានផលប៉ះពាល់ក្នុងការវិភាគទិន្នន័យដូចគ្នា ទោះបីជាបច្ចុប្បន្នមានវិធីសាស្រ្តជាច្រើនក្នុងការកែតម្រូវក៏ដោយយើងនៅតែមិនទាន់មានវិធីសាស្ត្រក្នុងការកែបញ្ហាចំពោះតែមួយកន្លែងដែលមានបញ្ហាជាមួយនឹងប្រព័ន្ធ  Machine Learning

ទាំងនេះក្រុមហ៊ុន  Google ក៏កំពុងតែមានការអភិវឌ្ឍនឹងស្វែងរកវិធីសាស្រ្តនិងឧបករណ៍ផ្សេងៗ ឡើងមកដើម្បីកែបញ្ហាទាំងនេះ តែបញ្ហានេះក៏នៅតែជាបញ្ហាដ៏ធំសម្រាប់ Google ផងដែរហើយត្រូវចំណាយពេលវេលាយូរទៀតក្នងការអភិវឌ្ឍបន្ត
Machine Learning បានទទួលការពេញនិយមយ៉ាងខ្ពស់ព្រោះវាជាវិធីមួយក្នុងការបង្កើត ស៊ូលូសិនសម្រាប់ការកែបញ្ហាច្រើនប្រភេទដែលអាចធ្វើបានលឿនជាការបង្កើតកម្មវិធីដោយប្រើបច្ចេកទេសដែលមានពីមុនមក មិនថាជាប្រព័ន្ធ  Recognition ឬ  Classification ក៏ដោយ

Similar Products

7589504643366000066

Add a review